ព័ត៌មានជាតិ

គោយន្តតូតូបុកម៉ូតូ របួសធ្ងន់បុរសម្នាក់!

​កំពត: នៅវេលាម៉ោង៥ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងគោយន្ត បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច។

បង្កឡើងដោយគោយន្ត ម៉ាកតូតូ ពណ៌ក្រហម អ្នកបើកបរឈ្មោះ ហឿង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ចំណែកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ស្លាកលេខ កំពត1H-4136 ជិះដោយឈ្មោះ នួន សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត(របួសធ្ងន់)សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការ៕

មតិយោបល់