ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តPrius គេចពីម៉ូតូកង់បីជ្រុលបុកខឿនផ្លូវ និងបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង គេចម៉ូតូកង់បី ជ្រុលទៅបុកខឿនផ្លូវ និង បង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងកន្លែងកើតហេតុ មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-1869 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ គេចពីម៉ូតូកង់បី មួយគ្រឿង ជ្រុលចង្កូតទៅបុកខឿនផ្លូវនិង បន្តទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមមោល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់