ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នា បណ្ដាលឲ្យមនុស្ស ២នាក់​ រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីម៉ូតូបុកគ្នាបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


មតិយោបល់