បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា វេលាម៉ោង ០៣និង៤៥នាទីព្រឹក នៅថ្ងែទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន២ខ្នង ។
ម្ចាស់ផ្ទះទី១មានឈ្មោះ ប៉ាល ប៉ែត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅក្រុមទី១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានទំហំ ផ្ទះទំហំ៦ម៉ែត្រ × ៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង) និងម្ចាស់ផ្ទះទី២ឈ្មោះ ឆេង សារិ ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅក្រុម១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានទំហំ ផ្ទះទំហំ ៥ម៉ែត្រ × ៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង) ។
ចំពោះមូលហេតុ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ ។
ករណីនេះ កម្លាំងនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការស្រុកចំនួន ០៤គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕




មតិយោបល់