ព័ត៌មានជាតិ

ករណីហិង្សាជនសង្ស័យតាមស្រឡាញ់ជនរងគ្រោះមិនបាន ស្រាប់តែយកកាំបិតចាក់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៧ និង២០នាទី នៅចំណុចបន្ទប់ជួលជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះ ០១នាក់ស្រី
១-ឈ្មោះ ហ៊ឹម សុផា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
.ជនសង្ស័យ ០១នាក់ប្រុស​ របួសបែកក្បាលដេរ៧ថ្នេរ​។

មូលហេតុឡើងទៅចង.កបំណងធ្វើអត្តឃាត ប៉ុន្តែដាច់ខ្សែធ្លាក់មកបោកក្បាលជាមួយខឿនចង្ក្រានបាយបណ្តាលឱ្យបែក​ក្បាល ។
-ឈ្មោះ មាស សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

.វត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួចដងឈើចំនួនមួយ ។
.ផលប៉ះពាល់៖ ជនរងគ្រោះមានរបួសលើផ្ទៃមុខ និងដៃខាងឆ្វេងជាច្រើនកន្លែង និងរបួសចំទ្រូងខាងស្ដាំមួយកន្លែង ដេរសរុបចំនួន ៥០ថ្នេរ។
.សភាពរឿងហេតុ
-នៅក្នុងរយ:ពេលប្រហែលមួយឆ្នាំកន្លងមកនេះ ជនសង្ស័យបានតាមសុំស្រឡាញ់ជនរងគ្រោះជាច្រើនលើកច្រើនសារ តែត្រូវជនរងគ្រោះឆ្លើយបដិសេធរហូត។ ក្រោយមកមុនពេលកើតហេតុប្រហែលបួនថ្ងៃ​ និងថ្ងៃទី២៩.១២.២០២២​ ជនសង្ស័យបានព្យាយាមតាមជនរងគ្រោះដើម្បីសុំស្រឡាញ់បន្តទៀត តែជនរងគ្រោះព្យាយាមគេចពីជនសង្ស័យរហូត​ ចំណែកជនសង្ស័យបានដើរនិយាយប្រាប់គេថា​ បើមិនបានជនរងគ្រោះធ្វើជាប្រពន្ធទេ​នោះនឹងសម្លាប់ជនរងគ្រោះ​ ហើយខ្លួនសុខចិត្តចូលគុក។
– លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកូនកាំបិតចុងស្រួចចំនួនមួយ ចូលទៅក្នុងបន្ទប់ជួលជនរងគ្រោះហើយធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង ផ្អើលឆោឡោដល់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ច​ ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ​ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។

-ចំពោះករណីនេះកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់