ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានស្រាវជ្រាវ ករណី លួចម៉ូតូ០១គ្រឿងម៉ាក SUZUKI LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1635 លួចនៅផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

-ជនសង្ស័យឈ្មោះ សុភ័ក្ត្រ មករា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិកើតហេតុខាងលើ។

ហេតុការណ៍: មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Lets ពណ៌ស ផ្លាកលេខ ភ្នំពេញ ១GH-១៦៣៥ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលផ្ទះ ស្រាប់តែជនសង្ស័យដើរមកលួចម៉ូតូជនរងគ្រោះគេចខ្លួនដោះ ផ្លាកលេខបោះចូលក្នុងព្រៃបាត់ រួចយកម៉ូតូដោះចេញជាបំណែកៗ ហើយយកម៉ាស៊ីន និងដែកតួម៉ូតូទៅលក់ឲ្យគេបានប្រាក់ ៨ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។ លុះដល់ថ្ងៃទី ២៩-១២-២០២២ ម៉ោង១៦និង០០នាទី សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ រួមនឹងវត្ថុតាងខោអាវ១ឈុត បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ ចាត់ការតាម ច្បាប់ ៕

មតិយោបល់