បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ វេលាម៉ោង១២ ទៅម៉ោង០១ រំលងអធ្រាត្រ នៅចំណុចក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួន កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ កយ សុភឿត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះបានផឹកស្រាស្រវឹងទំនាស់ពាក្យសម្តីជាមួយប្តី ហើយបានយកខ្សែគោចងកសម្លាប់ខ្លួនឯង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ កយ សុភឿត ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់