ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ ដោយពុំដឹងមូលហេតុ

បន្ទាយមានជ័យ: យោមតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃច័ន្ទ ៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៧និង២០នាទីយប់ នៅកណ្តាលវាលស្រែចំណុចត្រពាំងខ្មោចឡាវ ខាងលិចភ្នំដីចម្ងាយប្រមាណ១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា បុរសដេកស្លាប់ឈ្មោះ ស្រាម ឈីវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅចិញ្ចិមគោនៅគ្រោល ចំណុចភ្នំដី ខាងត្បូងភូមិអន្លង់ត្រាច ។

នគបាលបានបញ្ជាក់ថា ផ្អែកតាមការបំភ្លឺពីប្រពន្ធសពឈ្មោះ ឈួង តាក់ស៊ីប អាយុ៤៣ឆ្នាំ បាននិយាយថា ដោយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ០២២៣ នៅវេលាម៉ោង០៨យប់ ប្តីរបស់ខ្លួនបានចេញពីផ្ទះ មកដេកចាំគោនៅក្រោល លុះដល់ថ្ងៃទីវេលាម៉ោងកើតហេតុខាងលើ ទើបក្រុមគ្រួសាបាត់ជនរងគ្រោះ ចុចទូរស័ព្ទ ទៅចូលមិនលើក ពេលមករកក៏បានប្រទះឃើញដេកស្លាប់នៅចំណុចខាងលើតែម្តង ។ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋាននិងជំនាញកំពុងធ្វើកោសល្យវិច្ច័យ និងស៊ើបអង្កេតស្រាវជ្រាវជុំវិញបុរសដេកស្លាប់នេះ៕

មតិយោបល់