ព័ត៌មានជាតិ

កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​គ្រឿងញៀន​ ៣​គោលដៅ​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ និង​គ្រឿងញៀន​ជិត​ ២០​គីឡូក្រាម​

រាជធានី​ភ្នំពេញ​: យោមតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ លោក​ឧត្ដមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា​ កាលពី​ថ្ងៃ​ទី​០៨-០៩​ ខែមករា​ ឆ្នាំ​២០២៣​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥​នាក់​ និង​រឹបអូស​គ្រឿងញៀន​ ១៩១៥០​ក្រាម​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ៖​
​គោ​លើ​ដៅ​ទី​១​ ៖​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​
​គោលដៅ​ទី​២​ ៖​ ក្នុង​បរិវេណ​ ភោជនីយដ្ឋាន​ មិត្តភាព​ ភូមិ​ស្តង់​តា​ងួ​ន​ សង្កាត់​ប៉ា​លី​ឡៃ​២​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​
​គោលដៅ​ទី​៣​ ៖​ ភូមិក្បាលស្ពាន​១​ សង្កាត់​ប៉ា​លី​ឡៃ​១​ ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​ទាំង​០៥​នាក់​រួម​មាន​ ៖
​ ១.​ឈ្មោះ​ ស្រី​ គឹ​ម​សួរ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៨​ឆ្នាំ​
​ ២.​ឈ្មោះ​ ខឹ​ម​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៤​ឆ្នាំ​
​ ៣.​ឈ្មោះ​ ផា​ន់​ កំសត់​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៩​ឆ្នាំ​
​ ៤.​ឈ្មោះ​ បន​ បៀង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៦ឆ្នាំ​ (​មេ​ក្លោ​ង​ និង​ជា​ម្ចាស់​គ្រឿងញៀន​)​
​ ៥.​ឈ្មោះ​ ជា​ រ៉ុ​ង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៤១​ឆ្នាំ​។​

​ចាប់​យក​វត្ថុ​តាង​ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​១៩១៥០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​៕

មតិយោបល់