ព័ត៌មានជាតិ

ករណីបុរសម្នាក់សង្ស័យតូចចិត្តនិងប្រពន្ធចេញពីផ្ទះ បានធ្វើអត្តឃាត

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន នៅវេលាម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចម្ងាយប្រមាណ២០០ ម៉ែត្រ ចំណុចគោកដូនរីក ខាងត្បូងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា បុរសដែលបានធ្វើអត្តឃាតខ្លួនឯងឈ្មោះ សុខា សុឃួន ភេទប្រុស​ អាយុ៤១ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើ​ផ្អែកតាមការបំភ្លឺពីអាណាព្យាបាល(ម្តាយ)និងបងប្អូនសាច់ញ្ញាត្តិ របស់សពបានបញ្ចាក់អះអាងថា មុនកើតហេតុជនរងគ្រោះ(សព) ធ្លាប់ទៅធ្វើការនៅប្រទេសថៃ​ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានត្រឡប់មកស្រុកវិញ ហើយប្រពន្ធរត់ចេញពីផ្ទះ ទៅខេត្តសៀមរាបវិញ ទើបជនរងគ្រោះតូចចិត្តបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង ។

នគរបាលបានបញ្ជាក់ថា ក្នុងករណីនេះ​ក្រោយពីបាន​ទទួលព័ត៌មានភ្លាម​ បាន​បង្កើតគណ:កម្មការ​ធ្វើកោសល្យវិច្ច័យនិងពិនិត្យសព សមាសភាពមាន៖ អធិការរង នាយផ្នែកព្រហ្មទណ្ឌ នាយប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ លោកមេឃុំ លោកមេភូមិ គឺពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងករណីឃាតកម្មទេ ហើយគ្រូពេទ្យបានសន្និដ្ឋានថា ការស្លាប់របស់បុរសរូបនេះពឹតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ៕

មតិយោបល់