ខេត្ត សៀមរាប: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ (ព័ត៌មានលម្អិត) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ១២:២០ នាទីយប់ មានករណីអគ្គីភ័យឆាបឆេះផ្សារពួក ដែលស្ថិតនៅចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ចំនួន ៦ គ្រឿង ប្រើប្រាស់ទឹកអស់ ៨ រថយន្ត រួមមាន រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១ គ្រឿង - រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣ គ្រឿង - រថយន្តកងរាជអាវុធហត្ថខេត្ត ចំនួន ១ គ្រឿង - រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន ០១ គ្រឿង + មូលហេតុ: បណ្តាលមកពីទុសេខ្សែភ្លើង ។ ករណីអគ្គិភ័យនេះរលត់នៅវេលាម៉ោង ២:៣០ នាទីយប់
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ១២:២០ នាទីយប់ មានករណីអគ្គីភ័យឆាបឆេះផ្សារពួក ដែលស្ថិតនៅចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជនរងជាម្ចាស់កម្មសិទ្ឋិតូបមានឈ្មោះដូចជា
១- ឈ្មោះ លឿម ស្រីលឹក ភេទ ស្រី មុខរបរ អ៊ុតសក់ និង លក់ចាប់ហួយ
២- ឈ្មោះ ធឿង ម៉ាឡា ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៣- មោះ ធឿង ម៉ាឡា ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៤- ឈ្មោះ ឡុង បឿត ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៥- ឈ្មោះ និវ គិមសួរ ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៦- ឈ្មោះ ដាំ សុទ្ឋារស់ ភេទ ស្រី មុខរបរ លក់ចាប់ហួយនិងបន្លែ។
+ បណ្ដាលរងការខូចខាត: ១០០% ឆេះខូចខាតតូបទាំងស្រុង ចំនួន៦ តូប ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ចំនួន ៦ គ្រឿង ប្រើប្រាស់ទឹកអស់ ៨ រថយន្ត
- រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១ គ្រឿង
- រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣ គ្រឿង
- រថយន្តកងរាជអាវុធហត្ថខេត្ត ចំនួន ១ គ្រឿង
- រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន១ គ្រឿង
+ មូលហេតុ: បណ្តាលមកពីទុសេខ្សែភ្លើង ។
+ ករណីអគ្គិភ័យនេះរលត់នៅវេលាម៉ោង ២:៣០ នាទីយប់ ថ្ងៃខែឆ្នាំដដែល។
មតិយោបល់