យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ : ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង៣០នាទី លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចខ្ទមស្រែ (បឹង2) ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
១.ឈ្មោះ អ៊ុន ចាន់ថន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង
២.ឈ្មោះ ហៀប ដាវីត ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១២ថង់ ។
-ក្នុងកំណាត់ទុយោបឺតចំនួន ១
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង។
-ទូរស័ព្ទដៃចំនួន១គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំងពីរនាក់រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកបវេលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់