ព័ត៌មានជាតិ

ជនសង្ស័យមុខសញ្ញាលួចកុងទ័រទឹក និង អ្នកទទួលទិញផលចោរកម្ម ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបង្ក្រាប

ខេត្តកណ្ដាល: ស្ដីពីករណីអំពើលួចនិងទទួលផលចោរកម្ម(កុងទ័រទឹក)
-កើតហេតុថ្ងៃទី១៣ខែមករាឆ្នាំ២០២៣ វេលាម៉ោង10និង៣៤នាទី
-នៅចំណុច ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តំណាងរដ្ឋករទឹកស្វ័យយត្ត័ក្រុងភ្នំពេញ សាខាក្រុងតាខ្មៅ បានមកដាក់ពាក្យបណ្តឹង។ជនសង្ស័យ២នាក់
១-ឈ្មោះគុយ វ៉ាន់ដូ ហៅក្តូ
ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ
មុខរបរលាងម៉ូតូ, អ្នកលួច (ឃាត់ខ្លួន)។
២-ឈ្មោះសាន សាវ៉ាត
ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរទិញអេដ៏ចាយ, អ្នកទទួលទិញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាកsuzuki smash ពណ៌ខ្មៅក្រហម ស្លាកលេខកណ្តាល១i៥៧២១(របស់ជនសង្ស័យឈ្មោះគុយវ៉ាន់ដូ)។
២-កុងទ័រទឹកចំនួន០៧គ្រឿង (របស់ជនរងគ្រោះ)។
បាត់កុងទ័រទឹកជាច្រើនគ្រឿង។
មុនពេលកើតហេតុកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣ វេលាម៉ោង២២និង៣៤នាទី ជនសង្ស័យឈ្មោះគុយវ៉ាន់ដូ បានជិះម៉ូតូដើរលួចកុងទ័រទឹករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមគរនិងមន្ទីបក្សសង្កាត់ដើមមៀន បាន៧គ្រឿង ហើយយកទៅលក់ឲ្យអ្នកទិញអេដ៏ចាយម្នាក់ឈ្មោះសានសាវ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំបានក្នុង១គ្រឿងមួយម៉ឺនរៀល រួចយកលុយទិញថ្នាំញៀនជក់អស់ទៅ ។លុះមកដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ វេលាម៉ោង០១នាទីយប់ជនសង្ស័យក៏បានជិះម៉ូតូដើររកលួចកុងទ័រទឹករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្តងទៀត តែក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

 

មតិយោបល់