ព័ត៌មានជាតិ

នគរបាលស្រុកសង្កែបង្រ្កាបមុខសញ្ញាលួចម៉ូតូឃាត់ខ្លួនមនុស្សចំនួន១នាក់

ខេត្តបាត់ដំបង:   កាលពីថ្ងៃអាទិត្យ ១០ រោច ខែបុស្ស ឆ្នាំ ខាលចត្វាស័កព.ស. ២ ៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែ មករា ឆ្នាំ ២ ០ ២ ៣វេ លាម៉ោចន្លោះ ២២និង ៣០ នា ទី ដល់វេ លាម៉ោង៦ នាទីឈាន ចូលថ្ងៃទី១៦ខែមករាឆ្នាំ២០ ២៣នៅ ចំ ណុចក្រុមទី៦ ភូមិនរា១ ឃុំ នរា ស្រុក សង្កែ ខេត្តបាត់ដំបង មានករ ណី បទអំពើលួច (លួចយកម៉ូតូ) មួយកើតឡើងបង្កដោយជនមិនស្គាល់ អត្តសញ្ញាណ មិនដឹងចំនួនបាន ធ្វើ សកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សុខ អាប់ឌល់សើម៉ាត់ ភេទប្រុ ស អាយុ២០ឆ្នាំ មានទីលំ នៅចំ ណុ ច កើតហេតុខាងលើ ចំនួន ០១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ ស ស៊េរីឆ្នាំ ២០១៤ លេខតួ/លេ ខ ម៉ា ស៊ីនKT110 DE-8055 21 បាត់ ដំ បង 1W-011 9 ជិះយកទៅ បាត់។

នៅពេលដឹងថាបាត់ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយដោយអនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកវរសេនី យ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង ជំនាញ នគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានធ្វើ ការស៊ើបអង្កេតស្រាវជ្រាវនិងឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន រំម្លី ហៅ ដុង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ ដំ បង នាវេលាម៉ោង ១២ និង០០នាទីថ្ងៃទី១៦ខែ មករាឆ្នាំ២០២៣ និងបានដក ហូតម៉ូតូជារបស់ ជនរងគ្រោះនោះមកវិញ ។

ករណីនេះ នគរបាលស្រុកកំពុងក សាងសំណុំរឿងបញ្ជូនមកការិយា ល័យជំនាញអនុត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

 

មតិយោបល់