ខេត្តបាត់ដំបង : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គ នៅថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំ២៥៦៦ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២៣ កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចេង លីណា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (តំណាងដើមបណ្តឹង) បានមកប្តឹងរាយការណ៍ថាមានករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិត្រង់ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្ទះកើតហេតុគឺជនរងគ្រោះចាក់សោទុកចោលហើយគាត់ទៅរស់នៅភ្នំពេញដោយគ្មានមនុស្សរស់នៅ ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឿន ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះជួលភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានសួរចម្លើយរបស់ជនសង្ស័យឈ្មោះ ឈឿន ពៅ បានបញ្ជាក់ដឹងថា មុនចូលលួចខ្លួនបានដើរមើលចំនួន៣ថ្ងៃមុនលុះដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង១០នាទីខ្លួនបានដើចេញពីផ្ទះជួលនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយឈ្មោះ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មិនស្គាល់ទីលំនៅ ពេលទៅដល់ខ្លួនបានយកទួណឺវីសឆ្កឹះទ្វាដែកដែលត្រូវទឹកច្រេះ ហើយលូនចូលទៅខាងក្នុងតែអត់មានអីលួចមានតែសាឡុងធំខ្លួនក៍លូនចេញមកវិញដោយមិនបានយកអ្វីទេ។
នាពេលនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
មតិយោបល់