ព័ត៌មានជាតិ

គ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងធ្លាក់ពីលើរថយន្តប្រមូលសំរាមណ្ដាលឲ្យស្លាប់នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី១៨  ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០នាទី មានករណីគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងធ្លាក់ពីលើរថយន្តប្រមូលសំរាមក្រុមហ៊ុនស៉ីទ្រីបណ្តាលឲ្យបោកក្បាលជាមួយផ្លូវថ្នលស្លាប់ត្រង់ចំណុចលើផ្លូវ២១៧ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-សពរងគ្រោះមានឈ្មោះ ហឿន សុខហួយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គិលិកប្រមូលសំរាមក្រុមហ៊ុនស៉ីទ្រី(វេនយប់) ទីលំនៅ ភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។
-រថយន្តម៉ាកHINO ពណ៌ទឹកលឿង គ្មានស្លាកលេខ(របស់ក្រុមហ៊ុនស៉ីនទ្រី) ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដោះស្រាយបន្ត ។
សពរងគ្រោះត្រវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់