ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន អ្នកគ្រប់គ្រងឃ្លាំងក្រុមហ៊ុន ខាយយាន ករណីអំពើលួច ជ័រប៉ូលីកាណាត

កណ្តាល: ជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួច (ជ័រប៉ូលីកាណាត) កើតហេតុថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ចំណុចទីក្រុងសាមានា ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ XU JIANRUI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនដីគោក មុខរបរ ប្រធានក្រុមហ៊ុន ខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខ E24871533 ចុះថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ GUAN WEIZHONG ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិនដីគោក មុខរបរ អ្នកគ្រប់គ្រងឃ្លាំងក្រុមហ៊ុន ខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខED6502847 ចុះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ (ឃាត់ខ្លួន)។ ២.ឈ្មោះ GUAN JUN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនដីគោក មុខរបរ បុគ្គលិកក្រុមហ៊ុន ខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខ EE5714000 ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ (គេចខ្លួន)។

សម្ភារ:បាត់៖ ជ័រប៉ូលីកាណាតចំនួន២០រ៉ូល គិតជាទឹកប្រាក់ចំនួន ១៨.៤១០ដុល្លារ។

សម្ភារ:ចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងស្រុកកំណើត នៅប្រទេសចិន ដោយទុកក្រុមហ៊ុនឲ្យជនសង្ស័យ និងកូនជនសង្ស័យ នៅមើលការខុសត្រូវ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ មាស សុភី បានប្រាប់ឲ្យដឹងថាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានអតិថិជនរបស់ក្រុមហ៊ុន បានឆាតមកប្រាប់ថាឃើញជនសង្ស័យយកអីវ៉ាន់ទៅលក់ឲ្យកន្លែងផ្សេង ពេលនោះខ្លួន ក៏ប្រាប់ទៅជនរងគ្រោះ ហើយជនរងគ្រោះ បានប្រើឲ្យខ្លួនទៅក្រុមហ៊ុនដើម្បីយកកូនសោទ្វារឃ្លាំងនៅក្នុងក្រុមហ៊ុនយកទុកឲ្យអស់។ ពេលយកកូនសោទុកអស់ហើយ ស្រាប់តែឃើញជនសង្ស័យនៅមានកូនសោមួយចង្កោមផ្សេងទៀត បានចាក់ចូលឃ្លាំងដើម្បីយកអីវ៉ាន់ បន្ទាប់មកខ្លួន ក៏យកសោមួយចង្កោមនោះបានទៀត ចាប់ពីពេលនោះមកជនសង្ស័យ គ្មានសោចូលឃ្លាំងទៀតទេ។ លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ទើបមានអ្នកទិញអីវ៉ាន់ពីជនសង្ស័យបានមកប្រាប់ថា ជនសង្ស័យបានយកលុយចំនួន ៨៤០ដុល្លារមុន តែមិនឃើញដឹកអីវ៉ាន់ឲ្យ
សោះ ហើយជនសង្ស័យ បានយកជ័រប៉ូលីកាណាតនោះលក់ឲ្យកន្លែងគាត់ប្រហែល២០រ៉ូល ហើយ។

លុះដល់ថៃ្ងទី៧ ខែកញ្ញា ឆ្នាំ២០២០ ទើបជនរងគ្រោះត្រឡប់មកពីប្រទេសចិនវិញ ដល់ក្រុមហ៊ុន ក៏ឃើញមានបាត់អីវ៉ាន់ ជ័រប៉ូលីកាណាតចំនួន២០រ៉ូល គិតជាទឹកប្រាក់សរុបចំនួន
១៨.៤១០ដុល្លារ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់