ព័ត៌មានជាតិ

អគ្គិភ័យ​មួយ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​ស្រុក​សំឡូត​

បាត់ដំបង:​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ព្រឹក​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ក្រុម​ទី​៣​ ភូមិ​កន្ទួត​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន​ ១​ខ្នង​ទាំងស្រុង​ ផ្ទះ​ទំហំ​ ៧​ម៉ែត្រ​ ×​ ៩​ម៉ែត្រ​ សង់​ពី​ឈើ​ ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ឈើ​ ធ្វើ​ខ្ពស់​ពី​ដី​ ។​
​ម្ចាស់ផ្ទះ​ឈ្មោះ​ សំ​ ភឿន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​កន្ទួត​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។​
​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ នៅ​ពេល​ម្ចាស់ផ្ទះ​រវល់​នៅ​ស្រោច​ទឹក​ទុរេន​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ ។​
​សម្ភារ:​ខូចខាត​​គោ​យន្ត​កន្ត្រៃ​ចំនួន​១​គ្រឿង​ -​បាស់​៣​ចំនួន​គ្រាប់​ អំ​ភ្លី​ចំនួន​១​ -​គ្រែ​ដេក​ចំនួន​២​ -​ឧបករណ៍​ធ្វើ​កសិកម្ម​ -​ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​១​ -​ម៉ាស៊ីន​អារឈើ​ចំនួន​១​ -​នង្គ័ល​ចំនួន​១​ -​ផាល​ភ្ជួរ​រាស់​ចំនួន​១​ -​រនាស់​ចំនួន​១​ -​ជញ្ជីង​ធំ​ចំនួន​១​ -​ម៉ូ​ទ័​រ​ឈូសឈើ​ចំនួន​១​ -​ម៉ូ​ទ័​រ​ស្វាន​ចំនួន​២​ -​ម៉ូ​ទ័​រ​ឆាប​ចំនួន​២​ -​ម៉ា​សី​ន​បូម​ខ្យល់​ចំនួន​១​ -​ម៉ូ​ទ័​របុក​គ្រឹះ​ចំនួន​១​ -​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។​
​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​សំឡូត​បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​នៃ​អធិការ​ស្រុក​ចំនួន​១​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ៕

មតិយោបល់