ព័ត៌មានជាតិ

អាសូរណាស់!ម្តាយឪពុកយំអោបសពកូនជាទីស្រលាញ់ ករណីកេ្មងប្រុស២នាក់លង់ទឹកបណ្តាអោយស្លាប់នៅខេត្តកំពត

ខេត្តកំពត : នៅថ្ងៃទី៣០ខែមករា ឆ្នាំ ២០២៣វេលាម៉ោង១២និង១០នាទី មានករណីក្មេងលង់ទឹកស្លាប់នៅចំណុចមាត់ព្រែក ស្ថិតក្នុងភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
-ជនរងគ្រោះចំនួន២នាក់
១.ឈ្មោះ ឆក សម្បត្តិ ភេទប្រុស អាយុ8ឆ្នាំ
២.ឈ្មោះ ថន សុខគា ភេទប្រុស អាយុ7ឆ្នាំ អ្នកទាំពីររស់នៅភូមិកំពង់ក្រែង. ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
ក្មេងរងគ្រោះទាំង០២នាក់នេះបាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ បងប្អូនឪពុកម្ដាយបានបាត់៏នាំគ្នាតាមរកប្រទះឃើញស្បែជើងរងគ្រោះទាំង២នាក់បានរកឃើញនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី ។
-ឆ្លងតាមការពិនិត្យរបស់ផ្នែកជំនាញកោសល្យវិច្ច័យស្រុក ពិនិត្យឃើញថាមិនមានស្លាកស្នាម និងពាក់ព័ន្ធនបទល្មើសអ្វីទេ។
សពជនរងគ្រោះទាំង២នាក់យើងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មតិយោបល់