ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តបែនដឹកខ្សាច់ បុកម៉ូតូអ៊ំប្រុសម្នាក់ បណ្តាលឲ្យដាច់ជើងម្ខាង ស្រែកទ្រហោយំ ឲ្យគេជួយ…

0

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង១១នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្តបែនដឹកខ្សាច់ បុកម៉ូតូអ៊ំប្រុសម្នាក់ មានវ័យប្រហែលជាង៤០ឆ្នាំ បណ្តាលឲ្យដាច់ជើងម្ខាង​ ស្រែកទ្រហោយំ ឲ្យគេជួយ ត្រង់ចំណុចស្ពានដែកចម្ការដូង ស្ថិតនៅផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ធ្វើការពិនិត្យ និងយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់