ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង9នាទីយប់ ត្រង់ចំណុចផ្លូវជាតិលេខ ២១កែង ផ្លូវថ្មី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាង រថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន១នាក់ប្រុស ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RANG ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-2220 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន) រថយន្តបើកបរមានទិសដៅពីជើង ទៅ ត្បូង រួចបត់ឆ្វេង ក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1J-7204 អ្នកបើកបរ មិនទាន់ស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ) ម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមានទិសដៅពី ត្បូង មក ជើង (ទិសដៅផ្ទុយគ្នា) ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
ការខូតខាត: ម៉ូតូសណ្ដោងរ៉ឺម៉កធ្ងន់១គ្រឿង និង រថយន្តធ្ងន់១ គ្រឿង ។
មូលហេតុករណីខាងលើអ្នកបើករថយន្តបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
.អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

មតិយោបល់