បាត់ដំបង: យោងតាមផេក អគ្គស្នងកាដ្ឋាននគបានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង២២និង២០នាទី ត្រង់ចំណុចក្រុមទី១២ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ។
សពមានឈ្មោះ ដុង ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរកម្មករសំណង់ ។
តាមការបំភ្លឺពីស្ត្រីជាប្រពន្ធឈ្មោះ ពេញ ចិន្តា អាយុ២៩ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨និង១៥នាទី ប្ដីខ្លួនបានយំឱបកូនដោយពោលពាក្យថា លាហើយៗព្រោះគាត់ស្រវឹងស្រា ។ បន្ទាប់មក ប្ដីខ្លួនក៏ដើរសំដៅទៅព្រៃខាងកើតផ្ទះចម្ងាយប្រហែល ៥០០ម៉ែត្រ ខ្លួននិងពូមីងអ្នកជិតខាង តាមទៅរកតែមិនឃើញ ហើយពូមីងអ្នកជិតខាងក៏នាំគ្នាត្រឡប់មកផ្ទះវិញ តែខ្លួននៅតែបន្តរកទៀតក៏ប្រទះឃើញសពប្ដីស្លាប់ដោយចងក (ប្រើខ្សែអង្រឹង)ដើមឥសានខាងត្បូងផ្ទះ រួចក៏នាំគ្នាកាត់ចំណងយកសពប្ដីខ្លួនធ្វើបុណ្យនៅផ្ទះរួចក៏ រាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសង្កែ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ ។ ដោយបានសន្និដ្ឋានថា ឈ្មោះ ដុង ចាន់ថន ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន រួចបានប្រគល់សពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់