ព័ត៌មានជាតិ

ករណីរំលោភលើទំនុកចិត្ត និងទទួលផលចោរកម្ម ក្រុងតាខ្មៅ

ខេត្តកណ្ដាល: យោងតាមផេក  ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង៣០នាទី នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ជនរងគ្រោះចំនួន១នាក់
.ឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។
ជនសង្ស័យចំនួន២នាក់
១-ឈ្មោះ នុន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)
២-ឈ្មោះ សុខ វណ្ណី ភេទប្រស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងឡាន (ឃាត់ខ្លួន) ជនង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)
សម្ភារះចាប់យក
ម៉ូតូម៉ាហុងដាសេ១២៥ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1C:6074 ចំនួន១គ្រឿង(របស់ជនរងគ្រោះ)
សម្ភារះបាត់បង់
ម៉ូតូម៉ាកហុងដាសេ១២៥ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1C:6074 ចំនួន១គ្រឿង(របស់ជនរងគ្រោះរកឃើញវិញ)។សភាពរឿងហេតុ
នៅវេលានឹងទីកន្លែងកើតហេតុខាងលើ ជងសង្ស័យឈ្មោះ នុន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ បានសុំខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ១៨ឆ្មាំ ថាទៅលេងផ្ទះមិត្តភក្តិ ក៏ទៅបាត់រហូតតែម្តង។ បន្ទាប់មកដល់ថ្ងៃទី២៤ មករា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី០១ កុម្ភះ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិក៏ឃាត់បានជនសង្ស័យឈ្មោះ នុន ស៊ីណា យកមកសួរនាំនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅបញ្ចាំឲ្យឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១៥០ដុល្លា លឺដូចនោះកម្លាំងប៉ុស្តិកំពង់សំណាញ់ បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិព្រែកកំពឹស ចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ៣៧ឆ្នាំ និងវត្ថុតាងក្នុងបទល្មើសទទួលផលចោរកម្ម យកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងបញ្ជូមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធីច្បាប់។

 

មតិយោបល់