ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០០នឹង៣០ នាទីរំលងអធ្រាត្រនៅចំណុចតូបលក់ទូរស័ព្ទដៃជនរងគ្រោះ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ជនរងគ្រោះ ១ នាក់ ប្រុសឈ្មោះ រិន សារីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ទូរស័ព្ទដៃ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
-ជនសង្ស័យ៣នាក់
១.ឈ្មោះ ត្រេន ចែម ហៅ ចាន់ទិត្យ និងត្នោត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លើករយៈពេល៥ខែ ពីបទៈ អំពើលួច(ទូរស័ព្ទដៃ) ឆ្នាំ២០២២ ។
២.ឈ្មោះ សាន្ត ឧស្សា ហៅច្រិល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត នៅភូមិទឹកជាឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
៣.ឈ្មោះ សាំង សុផាត ហៅសុីមពីរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១លើក រយៈពេល០១ឆ្នាំ ពីបទៈ អំពើលួច(លុយ) ឆ្នាំ២០២១ ។
-វត្ថុតាងចាប់យក៖
.ទូរស័ព្ទចំនួន ៥គ្រឿងរបស់ជនរងគ្រោះ
– ទូរស័ព្ទចំនួន៤គ្រឿង និងម៉ូតូ០១គ្រឿង របស់ជនសង្ស័យ៖
១/ ម៉ាក អូប៉ូ A16k ពណ៌ក្រឡាការ៉ូខ្មៅ ស
២/ ម៉ាក អូប៉ូ ២គ្រឿង A3s ពណ៌ខ្មៅ និងអូប៉ូ A15 ពណ៌ស
៣/ ម៉ាក វីវ៉ូ Y12s ពណ៌ផ្ទៃមេឃ
៤/ ម៉ូតូម៉ាក ធូដេ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ កំពង់ស្ពឺ 1H-7114
-សម្ភារៈបាត់បង់៖ ទូរស័ព្ទចំនួន ៥គ្រឿងរបស់ជនរងគ្រោះ (យកបានមកវិញ)។
.ម៉ាក អាយហ្វូន11ប្រូម៉េក ពណ៌ប្រផេះ
.ម៉ាក វីវ៉ូ F1 ពណ៌កាប់ស្តាំង
.ម៉ាក អូប៉ូ F9 ពណ៌កាប់ស្តាំង
.ម៉ាក រីលមី 6 ពណ៌កាប់ស្តាំង
.ម៉ាក រីលមី C11 ពណ៌កាប់ស្តាំង
ហេតុការណ៍ៈ
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩នឹង០៥នាទី ជនរងគ្រោះបានបិទតូបលក់ទូរស័ព្ទដៃរបស់ខ្លួនទៅសម្រាកនៅផ្ទះរបស់ខ្លួនក្នុងភូមិ ។ លុះព្រឹកឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង៣០នាទី ជនរងគ្រោះបានចាក់សោរបើកទ្វារតូប ក៏ឃើញជញ្ជាំងតូបរបើក ខ្លួនក៏មើលទូរសព្ទដៃនៅក្នុងថតតុ ក៏ដឹងថាបាត់ទូរស័ព្ទរបស់ខ្លួនចំនួន០៥គ្រឿង ។ ហើយជនរងគ្រោះបានរាយការណ៍តាមទូរស័ព្ទទៅកម្លាំងប៉ុស្តិ៍ពើក ។ បន្ទាប់មកជនរងគ្រោះបានដាក់រូបភាពភិនភាគទូរស័ព្ទដៃរបស់ខ្លួនដែលបាត់ទៅចូលក្នុងគ្រុបឆាត(អាជីវករទិញ លក់ទូរសព្ទដៃក្នុងស្រុកអង្គស្នួល) ហើយក៏មានអាជីវករបានឃើញជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពដើរលក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅម្តុំផ្សារត្រពាំងអំពិល ខេត្តកំពង់ស្ពឺ រួចអាជីវករបានប្រាប់ទៅជនរងគ្រោះ ។ ភា្លមនោះជនរងគ្រោះរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ពើក សហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ដំណាក់អំពិល បានចុះទៅដល់ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងហើយបាននាំមកអធិការដ្ឋានដើម្បីសួរនាំ ។ រួចក៏បន្តតាមឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ទៀត ។
– តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៣នាក់ ពិតជាបានធ្វើសកម្មភាពគាស់តូបលក់ទូរស័ព្ទដៃរបស់ជនរងគ្រោះលួចបានទូស័ព្ទ៥គ្រឿង ប្រាកដមែន។
-លទ្ធផលធ្វេីតេសទឹកនោម មានសារធាតុញៀន (+)ទាំង៣នាក់។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។
មតិយោបល់