ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង២០នាទី នៅចំណុចហាងកាហ្វេការ៉េមួយភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
-ជនរងគ្រោះ០១នាក់
.ឈ្មោះ អួញ សុគួន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
-ជនសង្ស័យ០២នាក់
១.ឈ្មោះ កុសល គ្រុយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន) ជនសង្ស័យត្រូវបានពិនិត្យទឹកនោមរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន](-)។
២.រ៉ា សារុំ (ឈីត)ភេទប្រុស២៥ឆ្នាំ មានទីលំនៅភូមិព្រែកបាក់ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(គេចខ្លួន)។
-វត្ថុតាងចាប់យករួមមាន÷
.ដុំថ្មរតាន់មួយដុំទំហំប៉ុនកំភួនដៃ
សភាពរឿងហេតុ៖
កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង២០នាទី ជនរងគ្រោះឈ្មោះ អួញ សុគួន បានមកផឹកកាហ្វេនៅហាងយីហោការ៉េមួយពេលមកដល់មិនទាន់បានប្រាំនាទីផងក៏ត្រូវជនសង្ស័យដែលមានគ្នាពីរនាក់នៅផឹកកាហ្វេក្នុងហាងនោះដែរម្នាក់ដើរចេញទៅក្រៅម្នាក់ទៀតដើរទៅយកម៉ូតូពេលដែលជនសង្ស័យម្នាក់យកម៉ូតូជិះចេញមកដល់ក្រៅជនសង្ស័ដែរដើរចេញទៅក្រៅមុននោះក៏បានរើសយកដុំថ្មរហើយដើរចូលមកវៃជនរងគ្រោះពីក្រោយមួយទំហឹងបណ្តាលអោយបែកក្បាលហូរឈាមហើយជនដៃដល់ក៏រត់ចេញមកក្រៅរួចក៏បានឡើងម៉ូតូជិះរត់គេចខ្លួនបាត់តែម្តង។
-ជនរងគ្រោះក៏បានមកដាក់ពាក្យប្តឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។លុះព្រឹកឡើងដោយមានការបញ្ជាពី លោកអធិការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការនិងកម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅដល់កន្លែងកើតហេតុពិនិត្យកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាបានរួចហៅជនបង្ករមកកាន់អធិការដ្ឋានដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួននឹងបក្សពួកពិតជាបានយកដុំថ្មរវាយទៅលើជនរងគ្រោះពិតប្រាកដមែនដោយខឹងជនរងគ្រោះជេខ្លួនថាអាឆ្គួតក្នុងកំឡុង១៥ថ្ងៃមុន។
បច្ចុប្បន្នជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី។








មតិយោបល់