កំពង់ស្ពឺ : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ វេលាម៉ោង៣និង20នាទី ថៃ្ងទី០៥ កុម្ភៈ ២០២៣ លើផ្លូវលេខ140 ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង មានម៉ូតូ1គ្រឿង ម៉ាកស្ដុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GF-9021 បើកបរដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ42ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានប៉ះម៉ូតូ1គ្រឿង ម៉ាកអុិចសាយទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង ។
លោកវរសេនីយ៍ ឯក ឃុត សុផល អធិការស្រុកសំរោងទងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលឱ្យមនុស្សស្លាប់ទាំងពីនាក់ ជារឿងគួរអោយសោកសង្រេងបំផុត គឺជនរងគ្រោះទាំងពីជាមិងនិងក្មួយបង្កេីត ជួបគ្រោះថ្នាក់ដោយចៃដន្យបំផុតមិននឹកស្មានដល់ក្នុងប្រវត្ដិសាស្រ្ដនៃករណី គ្រោះថ្នាក់ចរាចរណ៍។ ករណីខាងលេីសមត្ថកិច្ចនគរបាល កំពុងយកចិត្ដទុកដាក់និងស្រាវជ្រាវពិនិត្យយ៉ាងម៉ត់ចត់បំផុត ម៉ូតូ២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចនគរបាល បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំបន្ដនីតិវិធីប្រគល់ជូនក្រុមគ្រួសារ៕



មតិយោបល់