ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ

ភ្នំពេញ​ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានដឹងថានៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅផ្លូវ១៧២ កែងនរោត្តម ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ជាងទឹកភ្លើង) ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវ១៣០ ភូមិ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូមួយគ្រឿងម៉ាក Vision ពណ៌ស ស្លាកលេខកំពត ១E-៣២៤២(ជារបស់ជនសង្ស័យ)។សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះភេទប្រុស ជនជាតិបរទេស បានឈប់និយាយទូរសព្ទនៅក្បែរតូបកាហ្វេផ្លូវ១៧២កែងនរោត្តមភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូមានគ្នាពីរនាក់ ម៉ាក Vision ពណ៌ស ស្លាកលេខកំពត ១E-៣២៤២ មកអៀបខាងស្តាំលូកដៃឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះបានស្រែកឆោរឡោ ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍ក្បែរនោះជិះដេញតាមមុខសញ្ញារហូតដល់ផ្លូវ១២៨ខាងលិចផ្សារថ្មី៥០ម៉ែត្រនឹងបានធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ៕

មតិយោបល់