ព័ត៌មានជាតិ

ចាប់ខ្លួនបានហើយ!ករណីជនសង្ស័យ៣នាក់ជាសិស្សសាលាដេញកាប់គ្នាបណ្តាលយុវជនម្នាក់ស្លាប់ នៅផ្លូវជាតិលេខ២

ខេត្តតាកែវ : សម្រែកសម្លេងរបស់ជនរងគ្រោះបានស្រែកឲ្យសមត្ថកិច្ចស្រុកគិរីវង់ចាប់បានជនឈាមស្រែកស្បែកហៅទាំង៣នាក់នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣នេ: ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវបានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិ យាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាតអធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រ:បាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀន ក្នុងនោះជនសង្ស័យដែលជាជនដៃដល់ក៏សមត្ថកិច្ចក៏ក្របួចបានដែរ រួមមានឈ្មោះដូចខាងក្រោម ៖
១, ឈ្មោះ សន វណ្ណារ៉ា អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិកំពង់ ឃុំព្រ:បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាជនដៃដល់)
២, ឈ្មោះ ស៊ឹម ចន្នី អាយុ ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដឹកជនដៃដល់)
៣,ឈ្មោះ សុខ សេមសេរីវឌ្ឍន: អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រ:បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកជិះម៉ូតូបិទគូទ ) បានកាប់ទៅលើកជនរងគ្រោះឲ្យស្លាប់នៅណឹងកន្លែងនៅតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបានមកសម្ងំខ្លួនមកសិក្សារៀនសូត្រធម្មតាកុំឲ្យមានគេសង្ស័យ តែទោះយ៉ាងណាក៏ដោយក៌គេចមិនផុតពីសមត្ថកិចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវឡើយ ។
សូមបញ្ជាក់ថាករណីនេ:កើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំង តែជនសង្ស័យជាសិស្សរៀន
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្ត ៕

មតិយោបល់