សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ពពេល ដឹកនាំបញ្ជា ដោយលោកវរ:សេនីយ៍ឯកឌុកធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនញរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ រួមមមាន ទី១ឈ្មោះ ឈឿន ប៊ុនរតនៈ ភេទប្រុសអាយុ ១៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ ទី២ឈ្មោះ យ៉ន វឌ្ឍនា ហៅរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ទី៣ឈ្មោះ សុឹង សំណាង ហៅជ្រូក ភេទប្រុស អាយុ ២៣ឆ្នាំ
ទីលំនៅបច្ចុប្បន្នភូមិអង្គត្នោតខាងកើត ឃុំអង្គ តាសោម ស្រុកត្រាំកក់ និងទី៤ឈ្មោះ ប៉ែន ហ្វូ៊សុិន ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់។ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងបានរួមមាន: ម៉ូតូម៉ាកC125 សង់ពណ៌ក្រហមស៊េរីឆ្នាំ 2020 ពាក់ផ្លាកលេខ តាកែវ 1U 3551 មួកសុវត្ថិភាពពណ៌សចំនួន1 ទូរស័ព្ទចំនួន 2 គ្រឿង ។
សូមបញ្ជាក់:ជនសង្ស័យខាងលើជាមុខសញ្ញាបង្ករអុកឡុកតាមដងផ្លូវទីសាធារណៈ។ បច្ចប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកមួយចំនួនកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។







មតិយោបល់