ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..

តាកែវ: កាលពីវេលាម៉ោង ៥និង២៣នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ខុម ខែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ចំណែកជនរងគ្រោះឈ្មោះ ញ៉ាន់ ចម្រើន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់