ព័ត៌មានជាតិ

កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ត្រួតពិនិត្យ​តាម​ដងផ្លូវ​ ឃាត់​ជនសង្ស័យ​២​នាក់​ និង​រថយន្ត​មួយ​គ្រឿង​ ពាក់ព័ន្ធ​គ្រឿងញៀន​

​ខេត្ត​ព្រះ​សីហ​នុ​ : យោងតាមផេក អគ្គស្នងការថ្ឋាននគរបាលជាតិ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ បាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ចំនុច​មុខ​កាស៊ីណូ​ជី​ង​ប៉ី​០២​ ស្ថិត​នៅ​ភូមិ​០៤​ សង្កាត់​០៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភ:​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣​និង​១៥​នាទី​យប់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ និង​រថយន្ត​ ០១​គ្រឿង​ បន្ទាប់​ពី​ត្រួតពិនិត្យ​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ រួច​ក៏​បាន​ប្រគល់​មក​ឲ្យ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​។​
​ជនសង្ស័យ​រួម​មាន​ ៖​
១/​ ឈ្មោះ​ WU​ SHUN​ WEI​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ចិន​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​០៣​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​
២/​ឈ្មោះ​ MAO​ DE​ WEI​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ ចិន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​០២​ សង្កាត់​០៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​
​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ០១​ កញ្ចប់​,​ កញ្ចប់​រូប​តុក្កតា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣៥​កញ្ចប់​
,​ ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ក្រហម​រូប​សេះ​ចំនួន​ ៦០​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ស្វាយ​រូប​កណ្ដុល​ចំនួន​ ១៨​ កញ្ចប់​,​ ថ្នាំ​ញៀន​រូប​កាហ្វេ​ពណ៌​បៃតង​ចំនួន​ ១២​ កញ្ចប់​,​ ថ្នាំ​ញៀន​រូប​កាហ្វេ​ពណ៌​លឿង​ចំនួន​ ១៣​ កញ្ចប់​,​ ថ្នាំ​ញៀន​រូប​កាហ្វេ​ពណ៌​ឈាម​ជ្រូក​ចំនួន​ ១០​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​ពណ៌​លឿង​រូប​ផ្លែស្វាយ​ចំនួន​ ០៥​ កញ្ចប់​,​ ថ្នាំ​ញៀន​ពណ៌​ឈាម​ជ្រូក​រូប​ព្រួញ​បី​ចំនួន​ ០២​ កញ្ចប់​,​ ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​,​ ទូរស័ព្ទ​ចំនួន​ ០៥​ គ្រឿង​,​ ជញ្ជីង​ថ្លឹង​ចំនួន​ ០២​ គ្រឿង​,​ រថយន្ត​ ០១​ គ្រឿង​ម៉ាក់​ Lexus​ GS​ 300​ ពណ៌​ស​ដែរ​មាន​ស្លាក​លេខ​ 2BK​ 4385​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​-​ច្បាប់​៕

មតិយោបល់