ពលរដ្ឋសំណូមពរលោក អ៊ូច ភា អភិបាលខេត្តតាកែវនិងលោកស្នងការជួយទប់ស្កាត់រឿងក្មេងទំនើងដេញកាប់ចាក់គ្នា…
តាកែវ:នារសៀលថ្ងៃទី១២.កុម្ភះ.ឆ្នាំ២០២៣ ពលរដ្ឋសំណូមពរតាមរយះPost Newsទៅដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ជួយជំរុញមន្ត្រីក្រោមឪវាទជំនាញតាមបណ្តាស្រុកនីមួយៗជួយទប់ស្កាត់ពីបញ្ហារឿងក្មេងទំនើងដេញកាប់ចាក់គ្នាធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភពីសុវត្ថិភាព គួរតែសមត្ថកិច្ចមានការជិះម៉ូតូល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃផងព្រោះមួយរយះនេះសង្កេតឃើញក្មេងទំនើងបង្ករអុកឡុកក្នុងភូមិសាស្រ្តខេត្តតាកែវជាញឹកញយហើយក៏មានការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ពីសមត្ថកិច្ចជំនាញ។ទន្ទឹមនេះពលរដ្ឋចង់ឲ្យមានវិធានការធ្វើដូចភ្លៀងរលឹមកុំបានតែមួយភ្លែតស្ងាត់ឈឹងវិញ មតិពលរដ្ឋខ្លះលើកឡើងចង់ឲ្យលោកអភិបាលខេត្តនិងលោកស្នងខេត្តគួរតែចុះទៅមូលដ្ឋានឲ្យបានញឹកញាប់ផងកុំចាំតែមន្ត្រីរាយការណ៍។ហើយពួកគាត់សួរជាសំណួរតើភូមិៗមានសុវត្ថិភាពនៅត្រង់ណា?


មតិយោបល់