ព័ត៌មានជាតិ

កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​៣​នាក់​ ពាក់ព័ន្ធ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

​ព្រះ​សីហ​នុ​ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​១០​ ខែកុម្ភ:​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៥:៣០​នាទី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​ទទួល​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ មាន​ស្ត្រី​ម្នាក់​បក់ដៃ​ស្រែកហៅ​ឲ្យ​ជួយ​តាម​បង្អួច​ផ្ទះល្វែង​មួយ​ ស្ថិត​នៅ​ក្នុង​បូ​រី​BS​អូ​១​ ក្រុម​ទី​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ភ្លាម​នោះ​កម្លាំង​ជំនាញ​ បាន​រាយការណ៍​ជូន​លោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ គាត់​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​កើតហេតុ​ខាងលើ​ ។​
​ក្នុង​ពេល​ប្រតិបត្តិ​ការណ៍​ បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​ មានឈ្មោះ​ដូច​ខាងក្រោម​ ៖​
​ឈ្មោះ​ HOANG​ VAN​ SI​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្មាំ​ ជនជាតិ​វៀតណាម​ (​គ្មាន​លិខិតឆ្លងដែន​)
​ឈ្មោះ​ NAY​ CHiNY​ ភេទ​ប្រុស​ អាយុ​២៨​ឆ្មាំ​
​ជនជាតិ​វៀតណាម​ (​គ្មាន​លិខិតឆ្លងដែន​)
​ឈ្មោះ​ HOANG​ THi​ VAN​ ភេទ​ស្រី​ អាយុ​៤៧​ឆ្មាំ​
​ជនជាតិ​វៀតណាម​ (​គ្មាន​លិខិតឆ្លងដែន​)
​អ្នក​ទាំង​បី​បាន​ចូល​មក​ប្រទេស​កម្ពុជា​ មាន​អ្នក​ជូន​តាម​ម៉ូតូ​តាម​ច្រករបៀង​ បា​វិត​ដោយ​គ្មាន​លិខិតឆ្លងដែន​ កាលពី​ថ្ងៃ​ទី​១០.០២.២០២៣​ ហើយ​ជិះ​តាក់ស៊ី​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ​។​
​ពេល​ចុះ​ប្រតិបត្តិ​ការណ៍​នោះ​ កម្លាំង​ជំនាញ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ ជា​បន្តបន្ទាប់​មានឈ្មោះ​ដូច​ខាងក្រោម​ ៖​
​ឈ្មោះ​ NGUENG​ VAN​ PHUONG​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​វៀតណាម​ (​គ្មាន​លិខិតឆ្លងដែន​)​ មុខរបរ​ ជាងកាត់សក់​ ចេះ​និយាយ​ភាសារ​ខ្មែរ​ កើត​នៅ​ខេត្តកំពង់ឆ្នាំង​ ជា​អ្នកយាម​ជន​រង​គ្រោះ​ក្នុង​បន្ទប់​ ។​
​ឈ្មោះ​ VO​ HONG​ QUAN​ ភេទ​ប្រុស​អាយុ​២៤​ឆ្មាំ​ ជនជាតិ​វៀតណាម​ (​គ្មាន​លិខិតឆ្លងដែន​)​ មុខរបរ​ជាងកាត់សក់​ច​ល​ត័​ ជា​អ្នក​គ្រប់​
​គ្រង​លើ​ជន​រង​គ្រោះ​ ហើយ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​បា​វិត​ តាម​រយះ​ម៉ូតូឌុប​ ។​
​ឈ្មោះ​ DOAN​ QUOC​ ភេទ​ប្រុស​ អាយុ​២៤​ឆ្មាំ​ មុខរបរ​ :​ រត់​តាក់​សុ​ី​ ជនជាតិ​វៀតណាម​ កាន់​លិខិតឆ្លងដែន​លេខ​P00672545​ ចុះ​ ថ្ងៃ​ទី​២៧​ កញ្ញា​ ២០២២​ ជា​មេការ​ណ៏​ចាត់ចែង​រៀបចំ​រក​កន្លែង​បង្ខាំង​ ជន​រង​គ្រោះ​និង​ជា​អ្នក​ចែក​ប្រាក់​ ដល់​សមាជិក​ក្រុម​ ។​
​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ DOAN​ QUOC​ បាន​ឧ្យិ​ដឹង​ទៀត​ថា​ ចាប់តាំងពី​កំឡុង​ខែធ្នូ​ ឆ្នាំ​២០២២​ គេ​បាន​ស្គាល់​ជាមួយ​ឈ្មោះ​ HUNG​ ភេទ​ប្រុស​ ជនជាតិ​វៀតណាម​ តាម​រយ​:​លេខ​ទូរ​សព្ទ័​
+84788773054​ ក្នុង​ពេល​រត់​តាក់ស៊ី​ ហើយ​ឈ្មោះ​ DOAN​ QUOC​ ជា​អ្នក​ចាំ​ទទួលភ្ញៀវ​ដែល​ឈ្មោះ​ HUNG​ ឲ្យមក​ពី​ប្រទេស​វៀត​
​ណា​ម​មក​រក​ការងារ​ធ្វើ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ។​ រយ:កាល​កន្លង​មក​ ធ្វើ​សកម្មភាព​ជំរិត​ទា​ប្រាក់​បាន​ចំនួន​០២​ករណី​ មាន​ជន​រង​គ្រោះ​ចំនួន​០៤​នាក់​ហើយ​ឈ្មោះ​ HUNG​ បានឲ្យ​ប្រាក់​មក​ខ្លួន​ (DOAN​ QUOC)​ ចំនួន​១៨០០​ដុល្លារ​ និង​ឈ្មោះ​ VO​ HONG​ QUAN​ បាន​ចំនួន​៤០០​ដុល្លារ​ ហើយ​ពួក​គេ​មិន​បានដឹង​ថា​ ឈ្មោះ​HUNG​ ទទួល​ប្រាក់​ពី​ក្រុម​គ្រួសារ​ប៉ុន្មាន​ឡើយ​។​ ករណី​ទី​០៣​ នេះ​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​យាម​ជន​រង​គ្រោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។​
​វត្ថុ​តាង​ចាប់​យក​មាន​ ៖​ ខ្នោះ​ ចំនួន​មួយ​,​ ពិល​ឆក់​ ចំនួន​ពីរ​ដើម​,​ ដំបង​ឆក់​ ចំនួន​មួយ​,​ រថយន្ត​ព្រួស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​:2BH.3961,​ ទូរ​សព្ទ័​ដៃ​ចំនួន​០៤​គ្រឿង​ម៉ាក​ iPHOne​ (ipho
ne13promax​ ១,iPhon​ promax​ ២,iphone.x.១)​ ,​ លិខិតឆ្លងដែន​០១​សន្លឹក​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ខាងលើ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​បន្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​
​ដំបូង​ខេត្ត​ ចាត់ការ​បន្ត​នីតិវិធី​៕

មតិយោបល់