ព័ត៌មានជាតិ

គ្រោះថ្នាកចរាចរណ៍ម៉ូតូ បុក រថយន្ត បណ្តាលអោយមនុស្ស២នាក់ស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ  : យោងតាមផេក អគ្គស្នងការដ្ឋាននបាលជាតិ នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០០ នាទី នៅចំណុចលើផ្លូវលេខ ១៤២ ស្ថិតនៅក្នុងភូមិកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុករថយន្ត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ។
តាមបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-4062 បើកបរដោយឈ្មោះឆុន ឃីម ភេទប្រុស រស់នៅភូមិសាមគ្គី
ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ត្រង់ចំណុចដូចខាងលើ ក៏ត្រូវបានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ស្លាកលេខកំពង់ស្ពឺ 1L-9888 បើកបរដោយឈ្មោះស៊ីម សាវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ដែមមានឌុបមនុស្សម្នាក់ឈ្មោះ គូ កឺង ភេទប្រុស រស់នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបេីកបរក្នុងល្បឿនលឿននៅចំនុចផ្លូវកោង ដែលបើកបរបញ្ច្រាស់ទិសគ្នា បានទៅបុករថយន្តនៅផ្នែកខាងស្ដាំ បណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារះដូចខាងក្រោម ៖ ស្លាប់មនុស្ស០២នាក់ ប្រុស(ឈ្មោះស៊ីម សាវីន និងឈ្មោះកូ កឺង ) ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ខូចខាតម៉ូតូ ០១គ្រឿង ធ្ងន់, រថយន្ត០១គ្រឿង (ស្រាល) ចំណែកតៃកុងរថយន្តបានរត់គេចខ្លួន។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាំងទាំង០២គ្រឿងសមត្ថកិច្ចបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់