ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់យុវជន៣នាក់ជិះម៉ូតូដាក់កាំបិតតាំងតោនិងដាវសាំម៉ូរ៉ៃតាមខ្លួន នៅខេត្តតាកែវ

ខេត្តតាកែវ : នៅថ្ងៃសៅរ៍ ទី ១១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ និងប្រជាការពារ បានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស ៣ នាក់ ជិះម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរឃើញមាននៅក្នុងកាបូបស្ពាយ និង ខ្លួនរបស់ឈ្មោះ ម៉េង សំណាង មាន កាំបិតតាំងតោចំនួន ០១ ដេីម ប្រវែង ៣០ សង់ទីម៉ែត្រ ,ដាវសាំម៉ូរ៉ៃ កែច្នៃ ចំនួន ០១ ដេីម ប្រវែង ៥៨ សង់ទីម៉ែត្រ , កាំបិតចុងស្រួច ចំនួន ០១ ប្រវែង ២៥ សង់ទីម៉ែត្រ និង ជំពាមកៅស៊ូ ចំនួន ០១ ។

ដោយមានការចង្អុលបង្ហាញ ពី ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងយើងក៏បានឃាត់ខ្លួនជនទាំង ០៣ នាក់ខាងលើ ១.ឈ្មោះ ម៉េង សំណាង ភេទប្រុស អាយុ ១៦ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែ ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ៣.ឈ្មោះ តុន សវល័ក្ខ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ និង ដកហូតវត្ថុតាងរួមមាន : ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន ០១ ដេីម,កាំបិត ចុងស្រួច ចំនួន ០១ ដេីម,កាំបិត តាំងតោ ចំនួន ០១ ដេីម,ជំពាមកៅស៊ូ ចំនួន ០១ ,ម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ,ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរ័ស័ព្ទមួយគ្រឿងទៀត ម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដេីម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។

មតិយោបល់