ព័ត៌មានជាតិ

កីឡាក Isco របស់​ក្លិប Real Madrid ជា​គោលដៅ​របស់ Liverpool និង​កាំភ្លើង​ធំ Arsenal

​កីឡាក Isco របស់​ក្លិប Real Madrid ត្រូវបាន​គេ​មើលឃើញថា កំពុង​ក្លាយជា​គោលដៅ​របស់​ក្លិប​ហង្ស​ក្រហម Liverpool និង​កាំភ្លើង​ធំ Arsenal ​ហើយ​ក្លិប​ទាំង​ពីរ​នឹង​ប្រជែង​គ្នា​ដើម្បី​នាំ​យក​រូប​គេ​នៅ​ខែ​មករា​ខាងមុខនេះ ខ្សែបម្រើ​វ័យ​២២​ឆ្នាំ សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​មេឃ​ខៀវ Manchester City ផង​ដែរ​នៅ​រដូវក្តៅ​នេះ​ប៉ុន្តែ​ទីបំផុត​រូបគេ​បាន​សម្រេចចិត្ត​បន្ត​លេង​នៅ​ទឹកដី Santiago Bernabeu ជំនួស​វិញ​។​
Isco
​គ្រូបង្វឹក Liverpool លោក Brendan Rodgers និង​គ្រូបង្វឹក Arsenal លោក Arsene Wenger បាន​សរសើរ ពី​ទម្រង់​លេង​របស់​កីឡាករ​រូប​នេះ​ជា​យូរណាស់​មកហើយ​ហើយ​នឹង​គ្រោង​នាំ​យក​រូប​គេ​នៅ​ខែ​មករា​ខាងមុខ​នេះ​។ គួរបញ្ជាក់​ថា Isco បាន​បាត់បង់​ឱកាស​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្លិប Real Madrid ចាប់តាំងពី ការមកដល់​របស់​កីឡាករ James Rodriguez និង Toni Kroos ៕​
ទស្សនាទម្រង់របស់ Isco ដូចខាង​ក្រោមនេះ៖

មតិយោបល់