ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធករណីឃា-ត•កម្ម.សម្លា-ប់ចៅប្រុសបង្កើតរបស់ខ្លួន រួចយកទៅទម្លាក់ចូលក្នុងទឹកស្រះ…

សៀមរាប : យោងតាមផេកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ ស្តែង ករណី ឃាតកម្ម កើតហេតុកាលពីវេលា ម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងធ្វើការស៊ើបអង្កេត ដោយសហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងអធិការនគរបាលស្រុកពួក ធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះយកមកធ្វើការសាកសួរ ។
+អង្គហេតុ៖ នៅវេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេងលង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ទើបសមត្ថកិច្ចបានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់ ។
បន្ទាប់នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីទាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុ ដោយពិនិត្យឃើញថា សពបាក់ ក, មានស្នាមជាំក្រោមត្រជៀកខាងស្តាំ, ឆ្អឹងស្មាទាំងសង ខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ។
– ដោយមានការសង្ស័យទៅលើ ឈ្មោះ ថ្ម ក្រាក់ ត្រូវជា ជីតារបស់ជនរងគ្រោះ កម្លាំងយើងបាននាំខ្លួន ឈ្មោះ ថ្ម ក្រាក់ យកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេយកលូកព្រីភ្លើងលេង។ ដោយកាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានយកដៃទៅលូកព្រីភ្លើង ក្នុងផ្ទះបណ្តាលឲ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផង អស់កំលាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅ ចន្លោះដង ក ចំនួន ២ខ្សែភ្លើង និងនិយាយ ទៅកាន់គេថា“អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្នឆក់ងាប់”។ ជាក់ស្តែងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ ខ្សែភ្លើងចេញពីដៃរបស់គេព្រោះខ្លាចឆក់ ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនជនរងគ្រោះចំនួន ២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយគេនៅតែ យំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់គេមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើក បោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់ចៅបានបាក់ដែរឬអត់នោះទេ ព្រោះនៅមានសម្រែក ស្របពេលនោះរូបគាត់ក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាង ចំណុចក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបលើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកង ក្បាលជនរងគ្រោះឲ្យកើយលើស្នាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង លុះវេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏ដើរក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញដោយប្រាប់ប្រពន្ធថា ចៅលង់ទឹកស្លាប់ ។
– បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

មតិយោបល់