ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយយុវជន២នាក់ស្លាប់និងរងរបួស១នាក់ នៅខេត្តបាត់ដំបង

បាត់ដំបង : នៅយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល១៨.៤៥នាទី ស្ថិតក្នុងភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១លើកដែលបង្ករឡើងរវាងម៉ូតូនឹងម៉ូតូកង់បី ម៉ូតូបង្ករម៉ាកកង់បីពណ៍ក្រហមពាក់ស្លាកលេខ បាត់ដំបង 1AA 1551 អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទ ប្រុស អាយុ ប្រហែល ៣៧ ឆ្នាំ នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូម៉ាកសងឌ្រឹមពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AR 3236 អ្នកបើកបរឈ្មោះ លឿត ទី ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិឈើទៀល ឃុំសិរិមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) អ្នករួមដំណើរឈ្មោះ ជឿន អេន ភេទ ស្រី អាយុ ១៥ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នឹងកន្លែងកើតហេតុ)។
*ការខូចខាតរួមមាន:
-ធ្ងន់០១នាក់ ស្រាល០០នាក់ ស្លាប់០២នាក់
-ខូចខាត ម៉ូតូ០២គ្រឿង រថយន្ត០០គ្រឿង
មូលហេតុ: ដោយសារភាគីម៉ូតូកង់បីបើកបរលឿនខ្វះការប្រុងប្រយ័ត្នចំនែកភាគីម៉ូតូសងឌ្រឹមបើកបរល្បឿនលឿនមិនប្រកាន់ស្តាំទើបបណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។
ក្រោយពីសម្ថតកិច្ចចុះពនិត្យកន្លែងកើតហេតុរួចបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យនឹងសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំនែកវត្ថុតាងបានយកទៅរក្សារទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹកដើម្បីរងចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់។

មតិយោបល់