ព័ត៌មានជាតិ

អាសូរណាស់!ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរវាងរថយន្តកែច្នៃបណ្តាលអោយសិស្សសាលាស្លាប់៣នាក់ នៅស្រុកស្ទឹងហាវ

ព្រះសីហនុ:(ពត័មានបឋម)ករណីក្មេងប្រុសជាសិស្សសាលាចំនួន៣នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរវាងរថយន្តកែឆ្នៃ ម្តុំជិតច្រកចូលផ្លូវល្បឿនលឿន ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោងជាង៧យប់ថ្ងៃ១៩កុម្ភ: ២០២៣។ ហើយភាគីជនរងគ្រោះជិះម៉ូតូ ម៉ាកC125 ពណ៍ក្រហម ផ្លាកលេខ កំពត 1M 4958 ជិះឌុបគ្នាចំនួន ០៣នាក់ បណ្តាលឲ្យភាគីខាងម៉ូតូដែលជាយុវជនសិស្សសាលាស្លាប់ទាំង០៣នាក់ រួមមាន៖
១ /ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស ជា(សិស្ស)មានទីលំនៅ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
២ / ឈ្មោះ ផន លីអុី ភេទ ប្រុស (សិស្ស) មានទីលំនៅ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហហនុ
៣/ ឈ្មោះ ជឿន បញ្ញា ភេទ ប្រុស ( សិស្ស) មានទីលំនៅ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

 

មតិយោបល់