ព័ត៌មានជាតិ

អាណិតណាស់!ករណីមីងដឹកក្មួយស្រីចេញពីសាលារៀនត្រឡប់ទៅផ្ទះត្រូវរថយន្តបុកបណ្តាលអោយមីងស្លាប់ក្មួយរងរបួស…

ភ្នំពេញ  : (ពត័មានបឋម) ករណីបុរសម្នាក់បានបើករថយន្តធុនធំសណ្ដោងរ៉ឺម៉កបានបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួល និងកិនអ្នកជិះម៉ូតូបណ្ដាលឲ្យយុវតីម្នាក់បានស្លាប់ និងក្មេងស្រីអាយុ៤ឆ្នាំម្នាក់ទៀងរងបួសស្រាលម្នាក់ ។
កើតហេតុនាវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ តាមបណ្តោយផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមដំណើររឿងជនរងគ្រោះត្រូវជាមីងដឹកក្មួយស្រីចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញ។ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងរថយន្តនិងម៉ូតូរក្សាទុកផ្នែកជំនាញចំណែកសាសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់