ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​គោ​យន្ត​សណ្តោង​ បណ្តាល​អោយ​ស្លាប់​មនុស្ស​២​នាក់​ នៅ​ស្រុក​ថ្ពង

​ខេត្តកំពង់ស្ពឺ​ :​យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃ​ពុធ​៣​កើត​ ខែ​ផល្គុន​ ឆ្នាំខាល​ចត្វា​ស័ក​ ពុទ្ធសករាជ​ ២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ឆ្នាំ​២០២៣​ វេលា​ម៉ោង​១១​និង​២៥​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤​ ចន្លោះ​គីឡូម៉ែត្រ​៩១-​ ៩២​ ត្រង់​ចំណុច​ភូមិ​ទំនាប​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​សណ្តោង​រទេះ​បើកបរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​អោយ​ស្លាប់​មនុស្ស​០២​នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FI-1855​ អ្ន​បើកបរ​ឈ្មោះ​ យឹ​ម​ នឿ​ន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្គរ​ ឃុំ​វាល​ពង់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ វ៉ា​ ហេង​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ក្នុង​វាំង​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បន្ត​ថា​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ បាន​ឡើង​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​គោ​យន្ត​១​គ្រឿង​ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ ម៉ាក​ KOBOTA​ ពណ៌​ក្រហម​ ។​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មិន​ស្គាល់​អាសយដ្ឋាន​បាន​ចុះ​រត់គេច​ខ្លួន​ បន្ទាប់​ពី​កើតហេតុ​ ។​ ករណី​នេះ​បណ្តាល​ អោយ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំពោះ​វត្ថុ​តាង​២​គ្រឿង​ខាងលើ​ បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អម​លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់