ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់បាត់បង់ជីវិត

មណ្ឌលគិរី : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទី កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញសាកសព ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់ ជនជាតិ(ព្នង)បានលង់ទឹកស្រះ ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។ហេតុការណ៍ដែលបានកើតឡើងខាងលើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរមនាបានបញ្ជក់ថា ក្មេងប្រុសដែលបានលង់ទឹកស្លាប់បាត់បង់ជីវិត ខាងលើបានបាត់ខ្លួននាវេលាម៉ោង១៧និង០០ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ លុះមក ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទីទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរមនាបានរកឃើញសាកសពរបស់ក្មេងប្រុស ដែលបានលង់ទឹកស្រះស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុនោះ។ក្មេងប្រុសដែលបានស្លាប់នោះមានឈ្មោះ ពៅ ញ្ឆាប់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិ (ព្នង) រស់នៅចំណុចម្តុំចំការ អូរត្រាក់ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យ ទៅលើរាងកាយរបស់សពគឺពុំឃើញមានស្លាកស្នាមណាមួយពាក់ព័ន្ធទៅនិងករណីឃាតកម្មឡើយបច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់