ព័ត៌មានជាតិ

បុរសម្នាក់បានទៅឆក់ត្រីខ្វះការប្រុងប្រយ័ត្នបណ្តាលអោយឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិតនៅនិងកន្លែង

មណ្ឌលគិរី : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៤និង១៥នាទី បុរសម្នាក់ដែលជាជនរងគ្រោះមាន ឈ្មោះ ញឹម អឹប ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នរស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ដោយបុរសដែលជាជនរងគ្រោះបានទៅឆក់ត្រីដោយខ្វះការប្រុងប្រយ័ត្នក៏ឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

តបតាមការបំភ្លឺប្រាប់សមត្ថកិច្ចតាមរយះកូនបង្កើតរបស់ជនរងគ្រោះ ឈ្មោះ អឹប អមរ៉ា កូនស្រី ជនរងគ្រោះបានឆ្លើយប្រាប់ថា នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី ឪពុករបស់ខ្ញុំបានចេញពីផ្ទះ ទៅរកឆក់ត្រី នៅអូររ៉ាងលើ រហូតដល់ថ្ងៃទី២១ខែកុម្ភ: ឆ្នាំ២០២៣ មិនឃើញគាត់ត្រឡប់មកផ្ទះវិញទេ។

ខ្ញុំក៏បានឱ្យប្ដីខ្ញុំ និងបង ប្រុសរបស់ខ្ញុំទៅតាមរក ប៉ុន្តែរកមិនឃើញលុះព្រឹកឡើងម៉ោង០៧និង៣០នាទី ក៏បាននាំគ្នាទៅរកទៀតក្នុងនោះមានទាំងកម្លាំង ប្រជាការពារ និងអ្នកភូមិ ចំនួន១៨នាក់ ទៅស្វែងរកជាមួយផងរហូតដល់ម៉ោង០៩និង ៣០នាទី ក៏បានទៅដល់ចំណុចអូររ៉ាង និងបានចែកផ្លូវគ្នាដើររកនៅពេលចុះទៅដល់ក្នុងអូរ ចម្ងាយប្រហែល ២០០មែត្រ ក៏ប្រទះឃើញសាកសព ដេកស្លាប់ផ្ងារពោះក្នុងទឹកនៅលើអាគុយ ដោយដៃទាំងពីរកាន់ជាប់ដងឆក់ ក្នុងសភាពហើមមើលមិនស្គាល់ទៅហើយ។

តាមការសន្និដ្ឋាននិងកាធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចសាកសពពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីម៉ាស៊ីនឆក់ត្រីពិតប្រាកដមែនមិនពាក់ព័ន្ធនិងករណីរឿងព្រហ្មទណ្ឌឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគបាលរដ្ឋបាល ឃុំស្រែឈូក បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

 

មតិយោបល់