ព័ត៌មានជាតិ

គ្រោះថ្នាក់ ចរាចរណ៍ ផ្ដាច់ យកជីវិតក្មេងស្រី ម្នាក់នៅលេីផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេ ខ 33- 34 ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំ រោ ងទង យប់ថៃ្ងទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣

កំពុងស្ពឺ : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានដឹងថា ម៉ូតូប៉ះរថយន្តពីក្រោយរួចខ្ទាចម៉ូតូនិងមនុស្សចូលរថយន្តមួយគ្រឿងទៀត កំពុងបេីកមកស្រប ទិសគ្នា នៅលើផ្លូវជាតិលេខ 51 ចន្លោះគីឡូម៉ែត្រលេខ33-34 ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ម៉ូតូជនរងគ្រោះ ម៉ាកហុងដាស្កុបពី ពណ៍ស ពា ក់ស្លា កលេខកំពង់ស្ពឺ1W-6840 អ្នកបេីកបរឈ្មោះ វន រតនា ភេទស្រី ១៧ឆ្នាំ រស់នៅភូមិត្រពាំ ងក្រឡូ ង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បាន ប៉ះពីក្រោយរថយន្តម៉ាក FUSO ពណ៌ទឹក ប្រាក់ ពា ក់ស្លាកលេខភ្នំពេញ3B-1313 អ្នកបើក បរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។ មុនពេលកើត ហេតុរថយន្ដបានឈប់ចតលេីផ្លូវ ស្របពីជើងទៅត្បូង ម៉ូតូ បានបេីកមកបុករថយន្ដឈប់រួចខ្ទាចម៉ូតូនិងមនុស្សចូលរថយន្តមួយទៀត មិនស្គាល់ម៉ា ក ស្លាកលេខ អត្តសញ្ញាណ រួចបានបើ កគេចក្រោ យពេលកើតហេតុ ។ ក្នុងហេតុការណ៍ខាងលេី បណ្ដាលឱ្យ ស្លាប់១នាក់ (វន រតនា) នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូមួយគ្រឿង។

សមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវករណី ខាងលើនិងបានយកវត្ថុតាងរថយន្ត ម៉ូតូ មករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដេីម្បី ចំណាត់ការ នីតិវិធី បន្ដ ៕

 

មតិយោបល់