ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកអូរបណ្តាលអោយស្លាប់បាត់បងជីវិតនៅស្រុកឯកភ្នំ

បាត់ដំបង ៖ នៅថ្ងៃទី​២៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៨:១៤នាទី នៅចំណុចក្រោមសំណង់ស្ទាក់ទឹកអូរតាវ៉ន ក្រុមទី១៦ ភូមិ​ព្រែកខ្ពប​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់លង់ទឹកអូរស្លាប់ ជនរងគ្រោះឈ្មោះ ចិន​ ប៊ុនហាវ ភេទប្រុស​ អាយុ​៨ឆ្នាំ រស់នៅក្រុមទី១៤ ភូមិ​ព្រែកខ្ពប​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចុះក្នុងទឹកដាក់ដបផ្លាស្ទិករុនដាក់នុយ បន្តោងក្នុងទឹក ដើម្បីចាប់ត្រី ក៏បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង ។ ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ចិន​ ប៊ុនហាវ ពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់