ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង បណ្តាលឲ្យរងការខូចខាត និងបាត់បង់ទឹកប្រាក់ជិត៣ពាន់ដុល្លារ

កំពង់ធំៈ ថ្ងៃសៅរ៍ ០៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅចំណុចភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីអគ្គិភ័យចំនួន០១លើក បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ។

១.ម្ចាស់ផ្ទះឈ្មោះ មាស ប៉ុល ភេទស្រី អាយុ៦៧ឆ្នាំ។ ប្រភេទសំណង់:ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១៦ ដំបូលប្រក់ក្បឿង (ផ្ទះដើមហេតុ) ខូចខាត: ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៨មx១៦ម, -ប្រាក់រៀលចំនួន១,៥០០,០០០រៀល -សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។

២.ម្ចាស់ផ្ទះឈ្មោះ រៀម ឌន ភេទប្រុស អាយុ៥៣ឆ្នាំ។ ប្រភេទសំណង់:ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១២ម ដំបូលប្រក់ក្បឿង,ខូចខាត: ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៨មx១២ម, ប្រាក់រៀលចំនួន៤,០០០,០០០រៀល, សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

៣.ម្ចាស់ផ្ទះឈ្មោះ សុន សំបាន ភេទប្រុស អាយុ៤៨ឆ្នាំ។ ប្រភេទសំណង់:ផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ទំហំ០៦មx១២មដំបូលប្រក់ក្បឿង, ខូចខាត: ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx១២ម, ប្រាក់ដុល្លារចំនួន១.០០០ដុល្លារសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍សរុបចំនួន០៤គ្រឿង៖ -រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្តស្មើ០៨ ម៉ែត្រគុប -រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្ទោង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្តស្មើនិង១៨ ម៉ែត្រគុប, -រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្តស្មើនិង១២ ម៉ែត្រគុប, -រថយន្តអគ្គិភ័យរបស់ឧកញ៉ា លឹម ប៊ុណា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្តស្មើនិង១៨ ម៉ែត្រគុប។ -កម្លាំងចុះអន្តរាគមន៍ពន្លត់ សរុបចំនួន៥៥នាក់ ដឹកនាំដោយលោក ណែត សារី អភិបាលស្រុកស្ទោង ៕

មតិយោបល់