ជាទូទៅ នៅក្រោយពេលដែលមិត្តនារីប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លាជាមួយនឹងដៃគូ គឺអាចជួបប្រទះនឹងបញ្ហាឈឺចាប់ទ្វារមាស ហើយបញ្ហានេះក៏អាចកើតឡើង សម្រាប់អ្នកដែលទើបតែរួមភេទដំបូងផងដែរ។ តែយ៉ាងណា នៅពេលនេះ គេហទំព័រ ដំណឹង សូមណែនាំលោកអ្នកអំពីគន្លឹះទាំង៥យ៉ាង អាចដោះស្រាយការឈឺចាប់ទ្វារមាសរបស់មិត្តនារីបានយ៉ាងមានប្រសិទ្ធភាព ក្រោយពេលរួមភេទរួច។
១៖ ការស្អំទឹកកក
ការស្អំទឹកកកផ្តល់ភាពត្រជាក់ស្រួល និងដោះស្រាយបញ្ហាឈឺចាប់នៅបរិវេណទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះយើងមិត្តនារីអាចស្អំទឹកកករយៈពេលពី៥ទៅ១០នាទីក្នុងមួយដង និងមិនត្រូវដាក់ទឹកកកនៅលើទ្វារមាសដោយផ្ទាល់ឡើយ។
២៖ ផ្អាកប្រើខោទ្រនាប់ជាបណ្តោះអាសន្ន
ជាមួយគ្នានេះដែរ ប្រសិនបើយើងនៅផ្ទះ អាចជៀសវាងប្រើប្រាស់ខោទ្រនាប់ជាបណ្តោះអាសន្នសិន និងស្លៀករ៉ូបដែលផលិតពីកប្បាសជំនួសវិញ។ ជាទូទៅ ខោទ្រនាប់តឹងពេកអាចធ្វើឲ្យបរិវេណតំបន់ពិសេសរបស់យើងសើម រមាស់ និងបណ្តាលឲ្យឆ្លងមេរោគផងដែរ។
៣៖ ការប្រើប្រាស់ទឹករម្អិល
មិនថាយើងប្រើប្រាស់ទឹករម្អិលនៅអំឡុងពេលរួមភេទ ឬអត់ឡើយ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាឈើទ្វារមាស ស្រីៗយើងអាចលាបវានៅបរិវេណតំបន់ពិសេស។ ទឹករម្អិលអាចផ្តល់សំណើម និងជួយព្យាបាលការឈឺចាប់នៅត្រង់ទ្វារមាសបានយ៉ាងឆាប់រហ័ស។
៤៖ ជៀសវាងការកកិតបន្ថែមទៀត
ដើម្បីឲ្យទ្វារមាសជាសះស្បើយទាំងស្រុង ស្រីៗយើងអាចគប្បីជៀសវាងការសម្រេចកាមដោយខ្លួនឯង ឬការរួមភេទមួយរយៈសិន។
៥៖ ជៀសវាងការបង្កការរលាក ឬការអេះ
បន្ថែមពីនេះ យើងគប្បីជៀសវាង ការប្រើប្រាស់ទឹកអនាម័យនៅបរិវេណទ្វារមាស រហូដល់អការៈបានធូរស្បើយជាមុនសិន។ ជាក់ស្ទែង សារធាតិគីមីនៅក្នុងផលិតផលទាំងនោះ អាចធ្វើឲ្យរលាក ឬក្រហាយទ្វារមាស កាន់តែខ្លាំង ដ៏ដូចជាធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ មួយវិញទៀត យើងមិនគួរអេះនៅបរិវេណនោះដែរ ព្រោះវាអាចបង្កជាស្នាមជាំ និងការឈឺចាប់ ជាពិសេសវាក៏អាចបង្កជាការឆ្លងមេរោគបានដូចគ្នា៕
មតិយោបល់