ពោធិ៍សាត់ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ២នាក់ បានសហការជាមួយកម្លាំងអន្តរាគមន៍ចំនួន៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុតាលោសែនជ័យបានចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) នៅផ្ទះឈ្មោះ សេង ពៅ ភេទស្រី អាយុ ៦១ឆ្នាំ នៅចំណុចស្នាច់ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក អ៊ុល ហៃ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចយើងបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីប្រជាពលរដ្ឋថាមានករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរ) នៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចនគរបាលយើងបានចុះទៅបង្រ្កាបនិងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ស្រី៤នាក់
១. ឈ្មោះ សេង ពៅ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ (ម្ចាស់ផ្ទះ)
២. ឈ្មោះ គឹម សុភា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៣. ឈ្មោះ ជួន ដេ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៤. ឈ្មោះ ស៊ន មាស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៥. ឈ្មោះ កាន់ គីមឡាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ និងដកហូតវត្ថុតាងរួមមានបៀរចំនួន ១០៤សន្លឹក កម្រាលភួយចំនួន០១។
លោកអធិការបានឲ្យដឹងទៀតថាចំពោះមនុស្សនិងវត្ថុតាងខាងលើសមត្ថកិច្ចយើងបានបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីធ្វើកិច្ចសន្យាអប់រំបញ្ឃប់ការលេងល្បែងសុីសងខុសច្បាប់តទៅទៀត ក្រោយពីធ្វើការអប់រំនិងកិច្ចសន្យារួច កម្លាំងសមត្ថកិច្ចយើងបានឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ៕









មតិយោបល់