ព័ត៌មានជាតិ

ករណីកង់បីឥណ្ឌាPass Appនិងម៉ូតូបុករុញខ្ទប់ជាមួយគោយន្តបណ្តាលអោយក្មេងប្រុសអាយុ១៧ឆ្នាំស្លាប់…

ភ្នំពេញ:នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងកង់បីឥណ្ឌាPasApp និង ម៉ូតូ បុករុញខ្ទប់ជាមួយគោយន្តកន្ត្រៃដឹកគ្រែសាឡុងលក់ គោលដៅស្របទិសគ្នាលើផ្លូវ១០៤ ស្ថិតនៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
1/ ភាគីម៉ូតូមានឈ្មោះ វ៉ាត ចាន់ឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ…..រស់នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាក់លេខ ភ្មំពេញ 1AD-3108 (ស្លាប់នៅកន្លែងកើតហេតុ) ។
2/ ភាគីកង់បីឥណ្ឌាPasApp មិនស្គាល់អត្តសញ្ញាណបើកកង់បីគេចបាត់ពីកន្លែងកើតហេតុ ។
៣/ ភាគីគោយន្តកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ រត់គេចបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានយកមករក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីបន្តនីតិវិធី ។
ចំណែកសព:ត្រូវបានប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់