ព័ត៌មានជាតិ

វ៉ាក់សាំង​ប្រហារ​មេរោគអេដស៏នឹង​ចរាចរ​នៅឆ្នាំ ២០១៧​

ជីវិតមនុស្សប្រមាណជា៣៥លាននាក់លើពិភពលោក ហើយចំនួនមនុស្ស៣៤លាននាក់ផ្សេងទៀតកំពុងរស់នៅជាមួយនឹងមេរោគដ៏កាចសាហាវនេះ នេះបើគិតចាប់ពីឆ្នាំ កើតនៅឆ្នាំ១៩៨៣មក ។
នៅឆ្នាំ២០១២ វ៉ាក់សាំងថ្មីមួយប្រភេទដែលគេឱ្យឈ្មោះថា «SAV001»រកឃើញដោយ លោកវេជ្ជបណ្ឌិត ឈីល យ៉ុង កាង និងក្រុម ស្រាវជ្រាវរបស់លោកប្រចាំសាកលវិទ្យាល័យ វេស្ទើន ឯកទេសផ្នែកឱសថសាស្ត្រ និងទន្តសាស្ត្រនៅប្រទេសកាណាដា ។
10411190_771062603015932_2559061319621561748_n
«SAV001» គឺជាប្រភេទវ៉ាក់សាំងវាយប្រហារវីរុសហ៊ីវដែលមានក្នុងរាងកាយអ្នកជំងឺហើយវាមានប្រសិទ្ធភាពខ្លាំងបំផុតទៅលើបុរស ឬស្រី្តអាយុចាប់ពី១៨ឆ្នាំទៅ៥០ឆ្នាំ ។ វ៉ាក់សាំង «SAV001» បានក្លាយជាដំណាក់កាលទី១ ក្នុងការព្យាបាលអ្នកជំងឺផ្ទុកមេរោគហ៊ីវក្នុងគ្លិនីកនៅប្រទេសកាណដា ព្រមទាំងទទួលបានផលវិជ្ជមាន ពោលគឺពុំមានប្រតិកម្មតបមកលើអ្នកជំងឺទេ ។ នៅឯសហរដ្ឋអាមេរិកវិញគេបានពិសោធន៍ជាមួយអ្នកជំងឺ៣៣នាក់កាលពីខែសីហា ឆ្នាំ ២០១៣ ដោយទទួលបានជោគជ័យយ៉ាងក្រៃលែងពុំមានប្រតិកម្មអ្វីធ្ងន់ទេ ។ពុំមានរបាយការណ៍អះអាងបញ្ជាក់ពីតម្លៃនៃវ៉ាក់សាំងនេះទេ តែប្រហាក់ប្រហែលជារាប់ម៉ឺនដុល្លារ និងប្រើរយៈពេលព្យាបាលយូរ ។លោកវេជ្ជបណ្ឌិត ឈីល យ៉ុង កាង ព្យាករថា ដំណាក់កាលទី២ និងទី៣នៃវ៉ាក់សាំង «SAV001» នេះនឹងចរាចរលើទីផ្សារពិភពលោកនៅឆ្នាំ២០១៧។

ជាមួយនឹងព័ត៌មាននេះកំពុង​ធ្វើឲ្យ ពិភពភ្ញាក់ផ្អើល និង ​អបអរសាទរ ជួស​អ្នកជំងឺ ដែលកំពុង​រស់វេទនា​ជាមួយនឹង​ជំងឺឱកាសនិយមនេះ ៕​

មតិយោបល់